វិស័យពុទ្ធចក្ររីកចម្រើនសព្វថ្ងៃ អាស្រ័យវិស័យអាណាចក្រ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា

FN៖ លោក ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត របស់គណបក្សប្រជាជនកម្ពុជា បានថ្លែងថា វិស័យពុទ្ធចក្រ ដែលរីកចម្រើនដូចសព្វថ្ងៃ គឺអាស្រ័យលើវិស័យអាណាចក្រ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ លោកថ្លែងបែបនេះ ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តបុព្វកសុវារី ហៅវត្តជីទ្រុន ស្ថិតក្នុងនៅភូមិជីទ្រុន ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «សូមចូលរួមអបអរសាទរចំពោះសំណង់ព្រះវិហារថ្មីៗ និងសមិទ្ធផលនានាជាច្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលត្រូវបានកសាងឡើងជាបន្តបន្ទាប់ នៅក្នុងមូលដ្ឋានឃុំត្រពាំងព្រីង ស្រុកតំបែរនេះ ក៏ដូចជានៅទូទាំងប្រទេស ដែលស្របទៅនឹងស្ថានភាពរួមនៃការអភិវឌ្ឍរីកចម្រើន របស់ប្រទេសជាតិទាំងមូល ជាពិសេសជីវភាពរស់នៅកាន់តែល្អប្រសើរ របស់ប្រជាពលរដ្ឋយើង។ ជាក់ស្តែងណាស់ នៅក្រោយគំនរផេះផង់បន្សល់ទុកដោយរបបប៉ុលពត រហូតមកដល់សព្វថ្ងៃនេះ កម្ពុជាមានវត្តព្រះពុទ្ធសាសនាជាង ៥,០០០ វត្តទៅហើយ ជាការបញ្ជាក់បានថា ការរីកចម្រើនរបស់ផ្នែកពុទ្ធចក្រ គឺអាស្រ័យទាំងស្រុងទៅនឹងកត្តាដឹកនាំខាងផ្នែកអាណាចក្រ ដូចដែលគណបក្សប្រជាជនកម្ពុជា ខិតខំសម្រេចបានក្នុងរយៈពេលជាង ៤០ កន្លងមកនេះ»។ លោកបន្តថា បើមានការដឹកនាំខុស គឺវិស័យសាសនា និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការគោរពប្រតិបត្តិសាសនា … Continue reading វិស័យពុទ្ធចក្ររីកចម្រើនសព្វថ្ងៃ អាស្រ័យវិស័យអាណាចក្រ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា